Showing posts with label local-sport. Show all posts
Showing posts with label local-sport. Show all posts

Thursday, January 7, 2016

ស្វាគមន៍មកកាន់កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ជើងឯកប្រចាំតារាងអ៊ីស្ពតក្លឹប



ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្សត៍ ទី១៤ ខែមករានេះ វេលាម៉ោង ៥ល្ងាច ដល់ម៉ោង ៨ល្ងាច
សូមចូលរួមទស្សនាដោយឥតគិតថ្លៃ

​​Welcome to our E-Sport Club League, the FINAL match!
The match will be on this Thursday, 14th of January, from 5PM to 8PM.
Don't forget to come!
FREE ENTRY


The final teams:
Loading vs Bird nest
Killer FC vs Laser H.



Final Match - E-Sports Club League 14 January

Tuesday, December 15, 2015

ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់ Toyota Mekong Club Championship 2015 រវាង​ក្រុម​បឹងកេតអង្គរ របស់​កម្ពុជា ជាមួយ​ក្រុម Buriram United​ក្រុមខ្លាំងរបស់​ថៃ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​នៅ​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥ ខាង​មុខ​​វេលា​ម៉ោង ៧ យប់​លើ​ទីលាន​កីឡដ្ឋាន Suphachalasai Stadium ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

នៅកម្ពុជាទូរទស្សន៍​បាយ័ន​ព័ត៌មាន (BTV News) នឹងទទួលសិទ្ធិផ្តាច់មុខផ្សាយបន្តផ្ទាល់​ នេះបើតាមការចុះផ្សាយព័ត៌មានរបស់​ wearefootball.com.kh.

កុំភ្លេចតាមដានទាំងអស់គ្នា។​

Final Match Cambodia meets Thailand in Toyota Mekong Club Championship 2015

Tuesday, December 8, 2015

សម្តីរបស់កីឡាករ ចាន់ វឌ្ឍនាកា​ឆ្លើយតបនឹងការលើកតម្កើនជ័យជំនះថ្មីរបស់ក្រុមខ្លួនថ្មីៗនេះដោយវេបសាយបរទេសមួយដែលដកស្រង់ដោយ​ wearefootball.com.kh បានបង្ហាញពីទឹកចិត្តជាកីឡាករ​ និងមានលក្ខណៈជាក្រុម​ គួរអោយគោរព។​ អ៊ីស្ពតសូមគាំទ្រនិងលើកទឹកចិត្តកីឡាករទាំងអស់អោយយកទស្សនះនេះជាគំរូ។​

កីឡាករ ចាន់ វឌ្ឍនាកា បាន​​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ឆ្លើយ​តប​ទៅ​នឹង​​វិបសាយ​កម្រិត​ពិភពលោក​ដែលទទួល​សិទ្ធិ​ផ្សព្វផ្សាយ​​ប្រចាំ​តំបន់​ថា៖ «ខ្ញុំ​សូម​អរគុណ​សារព័ត៌មាន Goal.com ដែល​បាន​ជ្រើសរើស​រូប​ខ្ញុំ​ជា South East Asian Player of the Week។  ប៉ុន្តែ​ជ័យជម្នះ​លើ​​ក្លិប Becamex Binh Duong មិនមែន​ជា​គុណសម្បត្តិ​របស់​ខ្ញុំ​ម្នាក់​ឯង​នោះ​ទេ​ វា​ជា​គុណសម្បត្តិ​របស់​មិត្ត​រួម​ក្រុម​ទាំង​អស់​គ្នា និង​លោក​គ្រូ​បង្វឹក»។

ចាន់ វឌ្ឍនាកា​ ជ័យជំនះនេះ ជា​គុណសម្បត្តិ​របស់​មិត្ត​រួម​ក្រុម​

Sunday, December 6, 2015

ក្រុមបឹងកេតអង្គរអែហ្វស៊ីរបស់ព្រះរាជាណាចក្រកម្ពុជា​ បានបំបាក់ក្រុមជើងខ្លាំងរបស់ប្រទេសវៀតណាម Becamex Binh Duong FC ៣ទល់២ ឡើងទៅវគ្គផ្តាច់ព្រ័ត្តនៃពានរង្វាន់ប្រចាំអនុតំបន់ទន្លេមេគង្គ ( Toyota Mekong Club Championship 2015 ) 

ក្នុង​តង់​ទី១ ប្រកួត​បាន ១៣ នាទី កីឡាករ NSI AMOUGOU របស់ Becamex Binh Duong FC បាន​រក​គ្រាប់​បាល់​នាំ​មុខ​ក្រុម​បឹងកេតអង្គរ ១ ទល់ ០។ ប៉ុន្ដែ​ចូល​ដល់​នាទី ៤០ កីឡាករ ចាន់ វឌ្ឍនាកា របស់​បឹងកេតអង្គរ បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ ដោយ​បាល់​ពិន័យ​១១ ម៉ែត្រ។ ចូល​ដល់​តង់​ទី២ កីឡាករ វឌ្ឍនាកា ដដែល​បាន​រក​គ្រាប់​បាល់​ទី២ នៅ​នាទី​ ៥៤ និង​គ្រាប់​ទី៣ នៅ​នាទី ៨០ ខណៈ១ គ្រាប់​វាយ​បក​​ចុង​ម៉ោង​របស់​ក្រុម Becamex Binh Duong FC រក​បាន​ដោយ​កីឡាករ Nguyen Anh Doc នៅ​នាទី ៨៩។ ចប់​ការ​ប្រកួត​បឹងកេតអង្គរ ឈ្នះ ម្ចាស់​ផ្ទះ Becamex Binh Duong FC ដែល​ជា​ជើង​ឯក​លីក​វៀតណាម ៣ ទល់ ២។

វីដេអូ៖  VPF
http://wearefootball.com.kh/2015/12/06/7493

ទស្សនា​ Highlight រវាងក្រុមបឹងកេតអង្គរ​ ជាមួយក្រុមវៀតណាម

 
e-Sports Club © 2015 - Book your time: contact usHello