Thursday, January 7, 2016

ស្វាគមន៍មកកាន់កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ ជើងឯកប្រចាំតារាងអ៊ីស្ពតក្លឹប



ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្សត៍ ទី១៤ ខែមករានេះ វេលាម៉ោង ៥ល្ងាច ដល់ម៉ោង ៨ល្ងាច
សូមចូលរួមទស្សនាដោយឥតគិតថ្លៃ

​​Welcome to our E-Sport Club League, the FINAL match!
The match will be on this Thursday, 14th of January, from 5PM to 8PM.
Don't forget to come!
FREE ENTRY


The final teams:
Loading vs Bird nest
Killer FC vs Laser H.



Final Match - E-Sports Club League 14 January

Tuesday, December 15, 2015

ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​​ពាន​រង្វាន់ Toyota Mekong Club Championship 2015 រវាង​ក្រុម​បឹងកេតអង្គរ របស់​កម្ពុជា ជាមួយ​ក្រុម Buriram United​ក្រុមខ្លាំងរបស់​ថៃ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​​នៅ​ថ្ងៃ​ទី ២០ ខែ ធ្នូ ឆ្នាំ ២០១៥ ខាង​មុខ​​វេលា​ម៉ោង ៧ យប់​លើ​ទីលាន​កីឡដ្ឋាន Suphachalasai Stadium ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

នៅកម្ពុជាទូរទស្សន៍​បាយ័ន​ព័ត៌មាន (BTV News) នឹងទទួលសិទ្ធិផ្តាច់មុខផ្សាយបន្តផ្ទាល់​ នេះបើតាមការចុះផ្សាយព័ត៌មានរបស់​ wearefootball.com.kh.

កុំភ្លេចតាមដានទាំងអស់គ្នា។​

Final Match Cambodia meets Thailand in Toyota Mekong Club Championship 2015

Wednesday, December 9, 2015

ឥឡូវនេះ លោកអ្នកអាចទាក់ទងយើងតាមអ៊ីម៉ែល៖ esportscambodia@gmail.com



Join our Facebook Group: https://www.facebook.com/groups/1674787359445318/
Search us on Viber: E-Sport Futsal Play Time

ទាក់ទងយើងបានតាម E-mail និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ

Tuesday, December 8, 2015

សម្តីរបស់កីឡាករ ចាន់ វឌ្ឍនាកា​ឆ្លើយតបនឹងការលើកតម្កើនជ័យជំនះថ្មីរបស់ក្រុមខ្លួនថ្មីៗនេះដោយវេបសាយបរទេសមួយដែលដកស្រង់ដោយ​ wearefootball.com.kh បានបង្ហាញពីទឹកចិត្តជាកីឡាករ​ និងមានលក្ខណៈជាក្រុម​ គួរអោយគោរព។​ អ៊ីស្ពតសូមគាំទ្រនិងលើកទឹកចិត្តកីឡាករទាំងអស់អោយយកទស្សនះនេះជាគំរូ។​

កីឡាករ ចាន់ វឌ្ឍនាកា បាន​​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ឆ្លើយ​តប​ទៅ​នឹង​​វិបសាយ​កម្រិត​ពិភពលោក​ដែលទទួល​សិទ្ធិ​ផ្សព្វផ្សាយ​​ប្រចាំ​តំបន់​ថា៖ «ខ្ញុំ​សូម​អរគុណ​សារព័ត៌មាន Goal.com ដែល​បាន​ជ្រើសរើស​រូប​ខ្ញុំ​ជា South East Asian Player of the Week។  ប៉ុន្តែ​ជ័យជម្នះ​លើ​​ក្លិប Becamex Binh Duong មិនមែន​ជា​គុណសម្បត្តិ​របស់​ខ្ញុំ​ម្នាក់​ឯង​នោះ​ទេ​ វា​ជា​គុណសម្បត្តិ​របស់​មិត្ត​រួម​ក្រុម​ទាំង​អស់​គ្នា និង​លោក​គ្រូ​បង្វឹក»។

ចាន់ វឌ្ឍនាកា​ ជ័យជំនះនេះ ជា​គុណសម្បត្តិ​របស់​មិត្ត​រួម​ក្រុម​

Sunday, December 6, 2015

ក្រុមបឹងកេតអង្គរអែហ្វស៊ីរបស់ព្រះរាជាណាចក្រកម្ពុជា​ បានបំបាក់ក្រុមជើងខ្លាំងរបស់ប្រទេសវៀតណាម Becamex Binh Duong FC ៣ទល់២ ឡើងទៅវគ្គផ្តាច់ព្រ័ត្តនៃពានរង្វាន់ប្រចាំអនុតំបន់ទន្លេមេគង្គ ( Toyota Mekong Club Championship 2015 ) 

ក្នុង​តង់​ទី១ ប្រកួត​បាន ១៣ នាទី កីឡាករ NSI AMOUGOU របស់ Becamex Binh Duong FC បាន​រក​គ្រាប់​បាល់​នាំ​មុខ​ក្រុម​បឹងកេតអង្គរ ១ ទល់ ០។ ប៉ុន្ដែ​ចូល​ដល់​នាទី ៤០ កីឡាករ ចាន់ វឌ្ឍនាកា របស់​បឹងកេតអង្គរ បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ ដោយ​បាល់​ពិន័យ​១១ ម៉ែត្រ។ ចូល​ដល់​តង់​ទី២ កីឡាករ វឌ្ឍនាកា ដដែល​បាន​រក​គ្រាប់​បាល់​ទី២ នៅ​នាទី​ ៥៤ និង​គ្រាប់​ទី៣ នៅ​នាទី ៨០ ខណៈ១ គ្រាប់​វាយ​បក​​ចុង​ម៉ោង​របស់​ក្រុម Becamex Binh Duong FC រក​បាន​ដោយ​កីឡាករ Nguyen Anh Doc នៅ​នាទី ៨៩។ ចប់​ការ​ប្រកួត​បឹងកេតអង្គរ ឈ្នះ ម្ចាស់​ផ្ទះ Becamex Binh Duong FC ដែល​ជា​ជើង​ឯក​លីក​វៀតណាម ៣ ទល់ ២។

វីដេអូ៖  VPF
http://wearefootball.com.kh/2015/12/06/7493

ទស្សនា​ Highlight រវាងក្រុមបឹងកេតអង្គរ​ ជាមួយក្រុមវៀតណាម

Thursday, December 3, 2015

ការប្រកួតបាល់ទាត់នៅអឺរ៉ុប​កំពុងចាប់ផ្តើម វេបសាយ International Business Times កាលពីខែសីហា​បានបញ្ចេញបញ្ចីឈ្មោះ តារាបាល់ទាត់ល្បីៗលើ់ពិភពលោក ចំនួន៥០នាក់។
តារាដែលសំខាន់ក្នុងក្រសែរភ្នែកអ្នកគាំទ្រគឺ Lionel Messi និង Cristiano Ronaldo ថាតើនរណានឹងក្លាយជាកីឡាករជើងឯកក្នុងរដូវកាលនេះ?


អ៊ីស្ពត សូមបង្ហាញតារាបាល់ទាត់ ៥នាក់ដំបូងគេក្នុងលំដាប់កំពូល ថាតើពួកគាត់ នរណាជាតារាបាល់ទាត់ក្នុងចិត្តអ្នក?

1. Lionel Messi (Barcelona, Argentina)


Lionel Messi ជាតារាបាល់ទាត់​ដែលពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ នៅក្នុងឆ្នាំ ២០១៥នេះ  បានទាត់បញ្ចូលទីសរុបដល់ទៅ ៥៩គ្រាប់ ហើយជួយ (assist) បាន ៣១គ្រាប់ អោយ Barcelona។





2. Cristiano Ronaldo (Real Madrid, Portugal)




Cristiano Ronaldo ជាតារាដែលឈ្នះងារជា Ballon d’Or រយៈពេលពីរឆ្នាំមកហើយ Ronaldo បានទាត់បញ្ចូលទីបាន ៤៨គ្រាប់នៅក្នុងការប្រកួត La Liga ធ្វើអោយ Ronaldo ជាប់ជាកីឡាករទាត់បញ្ចូលទីច្រើនជាងគេនៅក្នុង Champions League។




3. Luis Suárez  (Barcelona, Uruguay)




Luis Suárez ជាដៃគូលេងដ៏ល្អ​រស់  Messi ក្នុងក្រុម Barcelona រាល់ការប្រកួត តាមរយៈល្បឿន ភាពមិនអាត្មានិយម ដែលសុទ្ធតែជួយ​គាត់ និង Messi ។




4. Arjen Robben (Bayern Munich, Netherlands)



Robben ហាក់មិនមានអ្វី​ជាពិសេសដែលនាំអោយអ្នកគាំទ្រចាប់អារម្មណ៍នោះទេ តែសន្ទុះជ័យជំនះរបស់គាត់ និងជំនាញបម្រើខាងស្លាប គាត់បានទាត់បញ្ចូលទី ១៧គ្រាប់ ក្នុងការប្រកួត២១ដង របស់ Bundesliga ជាមួយនឹងជំនួយបាល់បាន ៧ គ្រាប់ផងដែរនៅរដូវកាលមុននេះ។




5. Neymar (Barcelona, Brazil)




Neymar ជាកីឡាករចំណាត់ថ្នាក់លេខ៣ របស់ Barcelona ដែលបានទាត់បញ្ចូលទីដល់ទៅ ១២២គ្រាប់ លើការប្រកួតទាំងអស់កន្លងមក។ ជ័យជំនះរបស់គាត់ជារឿយៗត្រូវបានគេមើលរំលងជាញឹកញាប់ពេលនៅក្បែរ Messi និង Suarez តែខ្លួន Neymar ផ្ទាល់ ៣៩គ្រាប់ដែលគាត់បានទាត់បញ្ចូលទី ពិតជាគួរអោយអបអរសាទរយ៉ាងខ្លាំង ជាមួយនឹងបច្ចេកទេសផ្ទាល់ខ្លួនរបស់គាត់។




ទាំងនេះគ្រាន់តែជាកីឡាករ៥នាក់ដំបូងប៉ុណ្ណោះ តាមពិតមានកីឡាករជាច្រើនទៀតដែលគួរអោយចាប់អារម្មណ៍ ក្នុងចំណោម៥០នាក់នោះ លោកអ្នកអាចចូលទៅកាន់គេហទំព័រនេះ ថាតើកីឡាករណា​ឬក្រុមណាដែលអ្នកពេញចិត្ត។

កំពូលកីឡាករទាំង ៥នាក់ សម្រាប់រដូវកាល Premier League 2015-2016

Tuesday, December 1, 2015

កាន់តែពិសេស អ៊ីស្ពត ជាមួយកូប៉ុងពិសេសសម្រាប់ភ្ញៀវរបស់អ៊ីស្ពត


កាន់តែពិសេសនឹងមកដល់ឆាប់ៗនេះ

 
e-Sports Club © 2015 - Book your time: contact usHello